សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ
នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីស្តីការក្រសួងការពារជាតិ។



