ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៧

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់បេណាំង នឹងជួយជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ដទៀត

(ភ្នំពេញ)៖ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី សាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា…

រដ្ឋមន្រ្តីក្រសួងសាធារណការ ជំរុញដល់មន្ត្រីខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងប្រកាសសមាសភាពមន្រ្តីរាជការក្រសួងទើបតែងតាំងថ្មី ពិនិត្យពិភាក្សាលើផែនការសកម្មភាពលើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ទីប្រជុំជន ២០២៥-២០៣៥ បច្ចុប្បន្នភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិធានការម៉ឺងម៉ាត់បំផុត លើក្មេងទំនើងដែលបង្ករបួសស្នាម ដល់សមត្ថកិច្ចពេលចុះប្រតិបត្តិការ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យដាក់វិធានការម៉ឺងម៉ាត់បំផុត លើក្មេងទំនើងដែលបង្ករបួសស្នាម ដល់សមត្ថកិច្ចពេលចុះប្រតិបត្តិការ ដោយគ្មានការយោគយល់នោះឡើយ។ ការបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា…

ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពី កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន…

«លើកដំបូងក្នុងប្រវត្តិសាស្ត្រ! វ័ន ម៉រ គ្រុប បើកបង្ហាញរោងចក្រដ៏ធំសម្បើមលើផ្ទៃដី ១០ហិកតា ព្រមទាំងសម្ពោធផលិតផលថ្មីៗជាច្រើនមុខ ដើម្បីពង្រឹងឧត្តមភាពផលិតផលខ្មែរ»

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) បានរៀបចំកម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ «រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០%។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ…

ធនាគារ វីង លុបបំណុលដល់គ្រួសារជនរងគ្រោះពី ជម្លោះព្រំដែន

[រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៦] — ក្នុងស្មារតីយោគយល់ និងតម្កល់ផលប្រយោជន៍សហគមន៍ជាធំ ធនាគារ វីង (Wing Bank) បានបន្តដើរតួនាទីជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ដោយបានប្រកាសលុបបំណុលជាលើកទី ២ ជូនដល់គ្រួសារដែលរងគ្រោះដោយសារជម្លោះព្រំដែន។ ការឈរនៅក្បែរប្រជាជនក្នុងគ្រាដ៏លំបាកបំផុត កាលពីថ្មីៗនេះ ក្រុមការងារធនាគារ វីង បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវដំណឹងដ៏រីករាយក្នុងការ លុបបំណុលជាលើកទី…

បើកដំណើរការជាផ្លូវការហើយ! «គម្រោងឯក» លំនៅឋានប្រណីតលំដាប់ខ្ពស់ពី Bunly Development លើទីតាំងមាសផ្លូវ ៦០ម៉ែត្រ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងទទួលបានការគាំទ្រខ្ពស់ Bunly Development បានប្រកាសបើកដំណើរការជាផ្លូវការនូវគម្រោងលំនៅឋានលំដាប់អភិជនថ្មីសន្លាងមួយដែលមានឈ្មោះថា ភាពលេចធ្លោបំផុតនៃគម្រោងថ្មីនេះ គឺទីតាំងយុទ្ធសាស្ត្រដ៏មានសក្ដានុពលខ្ពស់ ដោយស្ថិតនៅចំកណ្ដាលតំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថី ៦០ ម៉ែត្រ។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយភាពស៊ីវិល័យ ដោយស្ថិតនៅកៀកផ្ទាល់នឹងផ្សារទំនើប អ៊ីអន មានជ័យ (AEON 3)…

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ “ELECTRIFIED EXCLUSIVE DINNER” បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

កាលពី​​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ​ ឡិច ស៊ឺស ខេមបូឌា បានរៀបចំកម្មវិធីពិសាភោជនាហារពេលល្ងាចដ៏វិសេសវិសាល “ELECTRIFIED EXCLUSIVE DINNER” នៅអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស ខេមបូឌា ប្រកបដោយឧត្តមភាព។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្ហាញពីនវានុវត្តន៍ដ៏ទំនើបនៃបច្ចេកវិទ្យារថយន្តអគ្គិសនី (Electrified) ដោយផ្តោតលើការច្នៃប្រឌិតក្នុងរចនាបថដ៏ល្អឯក ដែលជាអនាគតនៃភាពប្រណីតប្រកបដោយនិរន្តរភាព។…